ទស្សនវិស័យ

A.ចក្ខុវិស័យ
សាលាមហាសេដ្ឋីបុត្រ ​ប្តេជ្ញាចិត្តយ៉ាងមធ្យ័តដើម្បី​ក្លាយ​​​ខ្លួនទៅជា​សាលារៀន​ឈាន​មុខគេមួយ​ក្នុងចំណោម សាលានាំមុខ​ជាច្រើននៅក្នុង​ប្រទេសកម្ពុជា​ តាម​រយៈ​នៃការ ផ្តល់នូវ​និរន្តរភាពនៃគុណភាព​​អប់រំ​ខ្ពស់ ដើម្បីឆ្លើយតបទៅ និងតម្រូវ​ការ របស់​អ្នក​សិក្សា ​ដោយផ្តល់នូវ ការស្រឡាញ់ ការយកចិត្តទុកដាក់ និងការទទួល​ខុសត្រូវ​ចំពោះ​​សិស្សា​នុ​​​សិស្ស​​ ​ដើម្បឲ្យពួកគេត្រៀមខ្លួនឲ្យបានប្រសើរក្នុងការ​រៀបចំ​អនាគត ឲ្យបានរុងរឿង ថ្កើងថ្កាននៅក្នុងសង្គមជាតិ។
B. បេសកកម្ម
សាលាមហាសេដ្ឋីបុត្រ ត្រូវបានបង្កើត​ឡើងដើម្បីប្តេជ្ញា​បំពេញនូវបេសកកម្ម​ចម្បងៗ​​​​ចំនួនប្រាំ ប្រការ​ដូច​ខាងក្រោម​​៖
1. ផ្តល់នូវចំណេះដឹងអប់រំជាមូលដ្ឋានច្បាស់លាស់​ ប្រកបដោយ គុណភាព​ខ្ពស់​លើ​មុខ ជំនាញ​សំខាន់ៗ ដើម្បីឆ្លើយតបទៅតាមតម្រូវការរបសសង្គម។
2. ផ្តល់ជូននូវសមត្ថភាពភាសាអង់គ្លេស និងជំនាញអប់រំពីសង្គម ដើម្បី ជាមូលដ្ឋាន​ក្នុង ការ​ប្រាស្រ័យ​ទាក់​ទងជាមួយ​សង្គមអន្តរជាតិផ្សេងៗគ្នា។
3. អប់រំបុគ្គលិកលក្ខណៈរបស់សិស្សានុសិស្សដោយយកចិត្តទុកដាក់ និង ជម្រុញ​ឲ្យមាន ស្មារតី​​ទទួល​ខុសត្រូវខ្ពស់លើការគោរពអំពីតម្លៃមនុស្សជាតិ និងសង្គម​ជាតិ​។
4. យកចិត្តទុកដាក់ ដោយក្តីស្រឡាញ់ ករុណា និង គោរព តម្លៃរបស់មនុស្ស។ ពង្រឹងយុទ្ធសាស្រ្ត នៃការបង្រៀន ជាមួយនឹងបច្ចេកទេសថ្មីៗ ដើម្បីផ្តល់​ទទួល បាននូវ​ គុណភាព នៃការអប់រំ។
C. គោលដៅ
ដោយ​មាន​ចក្ខុវិស័យ​ និង​បាន​រៀប​ចំបេសកកម្ម​ ក្នុង​ការ​លើក​កម្ពស់​គុណភាព​ វិស័យ​អប់រំ​ច្បាស់​លាស់​ យើង​មាន​ជំនឿ​ជឿ​ជាក់​ថា​សិស្ស-និស្សិត​ ដែល​បាន​បញ្ចប់​ការ​សិក្សា​​នៅសាលារៀនខេមហ្វឺស​ ​និង​ទទួល​បាន​ការ​អប់រំ​មួយ​ដែល​មាន​គុណភាព​អប់រំ​ខ្ពស់​ ស្រប​តាម​ស្តង់​ដា​ជាតិ​ និង​អន្តរ​ជាតិ​។ ពេល​បញ្ចប់​ការ​សិក្សា​ពីសាលារៀនខេមហ្វឺស ​សិស្ស-និស្សិត​ របស់​យើង​ នឹង​ក្លាយ​ទៅ​ជា​ពលរដ្ឋ​ដ៏​ល្អ​ជា​ថ្នាក់​ដឹក​នាំ​ប្រកប​ ដោយ​សីលធម៌​ និង​គុណ​ធម៌​ខ្ពស់​ ព្រម​ទាំង​មាន​សមត្ថភាព​គ្រប់​គ្រាន់​ទាំង​ផ្នែក​ចំណេះ​ដឹង​ទូទៅ​ ភាសា​អង់គ្លេស និង​ជំនាញ​ហើយ​អាច​យក​សមត្ថភាព​ របស់​ខ្លួន​ទៅ​ប្រកួត​ប្រជែង​ដណ្តើម​ទីផ្សារ​ការងារ ​ថ្នាក់​ជាតិ​ និង​អន្តរ​ជាតិ​ បាន​ប្រកប​ដោយ​ជោគ​ជ័យ​ស្រប​តាម​បាវ​ចនា​របស់​សាលាមហាសេដ្ឋីបុត្រគឺ​ “រៀបចំអនាគតរបស់លោកអ្នក​” (Shaping Your Life) និង​សម្រាប់​ធ្វើ​ជា​ទំពាំង​ស្នង​ឫស្សី​របស់​ប្រទេស​ជាតិ​ទៅ​អនាគត។​